លោកជំទាវ មាន សំអាន ដឹកនាំគណៈប្រតិភូអញ្ជើញជួបសវនាការពិភាក្សាការងារជាមួយនឹងលោក Chan Deo Zen នាយក​ប្រតិបត្តិក្រុមហ៊ុនស៊ីគ្លូ (SIGLO)


នាព្រឹកថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបសវនាការពិភាក្សាការងារជាមួយនឹងលោក Chan Deo Zen នាយក​ប្រតិបត្តិក្រុមហ៊ុនស៊ីគ្លូ (SIGLO) ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន ដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ និងគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) ស្ថិតក្នុងក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះ គណៈប្រតិភូ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ កម្មការនី ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ ស៊ីគ្លូ (SIGLO) ផងដែរ។