លោក ផាន់ សំអាង ត្រូវបានធ្វើពិធីប្រកាសតែងតាំងជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារថ្មី ជំនួសលោក ថោង សាគឿន ដែលត្រូវចូលនិវត្តន៍


នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ រៀបចំពិធីប្រកាសតែងតាំងប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រះវិហារថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរសក្ក័ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ មានវត្តមាននាឱកាសនោះផងដែរ មាន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។