ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញថ្លែងសុន្ទរកថាអំពី ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប


នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានជាតិអប់រំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញថ្លែងសុន្ទរកថាអំពី ទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ស្តីពី “កម្ពុជាឆ្ពោះទៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ និងគោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទសកលបច្ចុប្បន្ន” ដោយមានសិស្ស-និស្សិត ពីសាកលវិទ្យាល័យនានា នៅទីក្រុងភ្នំពេញ ចំនួនប្រមាណ ១២០០នាក់ ចូលរួម។