ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរដើមឆ្នាំនេះ នឹងកើតឡើងនៅចន្លោះថ្ងៃ២០-២២ ខែមីនា


ព្រឹត្តិការណ៍ដ៏អច្ឆរិយៈ «សមរាត្រីនៅប្រាសាទអង្គរវត្ត ឬហៅថា Angkor Equinox» តែងតែកើតមានឡើង២ដងក្នុងមួយឆ្នាំ គឺនៅអំឡុងខែមីនា និងខែកញ្ញា ដោយឡែកនៅខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍ដ៏មហស្ចារ្យនេះ ត្រូវបានគេព្យាករណ៍ថានឹងកើតឡើងនៅចន្លោះថ្ងៃទី២០-២២ វេលាម៉ោង ៥៖០០នាទី ដល់ម៉ោង ៧៖០០នាទីព្រឹក។

ទន្ទឹមនឹងនេះ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមចូលរួមទស្សនាព្រឹត្តិការណ៍ដ៏អច្ឆរិយៈនេះឱ្យបានច្រើនកុះករ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ ក៏បានរៀបចំការប្រកួតប្រជែង «ថតរូបសែលហ្វី» នៅអំឡុងពេលកើតមានព្រឹត្តិការណ៍ «សមរាត្រី» នោះផងដែរ ក្រោមប្រធានបទ «Selfies អង្គរអច្ឆរិយៈ» ជាមួយនឹងប្រាក់រង្វាន់យ៉ាងគប់ចត្តិសម្រាប់បេក្ខជ័យលាភី។

សូមទស្សនាវីដេអូអំពី «ព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត»៖