កម្ពុជា​-​ជប៉ុន​កំពុង​ជំ​រុញ​ផ្លាស់​​ប្តូ​អាជីវកម្ម​ជា​លក្ខណៈ​អន្តរជាតិ


​ប្រទេស​កម្ពុជា​ ​និង​ជប៉ុន​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនទាន​ថ្មី​ ​ដើម្បី​កែប្រែ​នូវ​ ​បរិយាកាស​ធុរកិច្ច​ជា​អន្តរជាតិ​ ​ដែល​មាន​ឥទ្ធ​ពល​ទៅលើ​ការបង្កើត​គោលនយោបាយ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​ ​និង​បាន​ផ្តោត​ទៅលើ​ការអនុវត្ត​ន៍​អាជីវកម្ម​ ​ខ្សែ​សង្វាក់​ផលិត​ជាស​កល​ ​សម្រាប់​កម្ពុជា​និង​ជប៉ុន​ក្នុង​ពេល​បច្ចុប្បន្ន​។​

​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ ​ឯកឧត្តម​ ​សំ​ ​សិរី​រត​ន៍​ ​បាន​មានប្រសាសន៍​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្តី​ពី​ ​ការ​ផ្លាស់​ប្តូរ​ជំនួញ​ពាណិជ្ជកម្ម​ ​និង​ការ​វិនិយោគ​រវាង​អាស៊ាន​ ​និង​កម្ពុជា​នា​​ថ្ងៃទី១២​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នេះ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​ផ្លូវ​រួចជាស្រេច​ ​ក្នុង​ការជំរុញ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ​ធ្វើឲ្យ​សេដ្ឋកិច្ច​កាន់តែ​មានការ​រីកចម្រើន​ ​តាមរយៈ​ការចូលរួម​ពី​ដៃគូ​អភិវឌ្ឍន៍​ជាតិ​ ​និង​អន្តរជាតិ​ ​ដែល​ជាផ្នែក​មួយ​មិន​អាច​ខ្វះ​បាន​និង​ជា​កត្តា​កំណត់​ភាព​ជោគជ័យ​ ​ក្នុង​ការ​ចូល​រួម​ពី​ដៃគូ​វិស័យ​ឯកជន​ ​អង្គការ​មិនមែន​រាជរដ្ឋាភិបាល​ ​សហព័ន្ធ​ ​សហ​គម​ ​សមាគមពាណិជ្ជ​កម្ម​ ​រួម​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដទៃទៀត​។​

​ឯកឧត្តម​បន្ត​ថា​ ​“​ការ​ជ​ម្រុ​ញ​ពាណិជ្ជកម្ម​នៃ​ការនាំចូល​-​នាំចេញ​ផលិតផល​ ​រវាង​កម្ពុជា​និង​ជប៉ុន​ ​គឺជា​កិច្ច​សហប្រតិបត្តិ​ការ​មួយ​ដ៏​ល្អ​ ​ជាពិសេស​ការរៀបចំ​សិក្ខាសាលា​នៅក្នុង​ថ្ងៃនេះ​ ​ការ​ផ្លាស់​ប្តូរ​នូវ​ទស្សនៈ​ថ្មី​ៗ​ ​ការ​ផ្លាស់​ប្តូរ​នូវ​បរិយាកាស​ជា​អន្តរជាតិ​ ​ដែល​មាន​ឥទ្ធ​ពល​ទៅលើ​ការបង្កើត​គោលនយោបាយ​ពាណិជ្ជកម្ម​ ​ការ​វិនិយោគ​ ​និង​ជា​ខ្សែ​សង្វាក់​ផលិតកម្ម​សម្រាប់​កម្ពុជា​ ​និង​ជប៉ុន​ក្នុង​ពេល​បច្ចុប្បន្ន​ ​និង​ជា​ការចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជ​ម្រុ​ញ​ដល់​កំណើន​សេដ្ឋកិច្ច​ ​តាមរយៈ​ការ​ជ​ម្រុ​ញ​ធ្វើ​ពាណិជ្ជកម្ម​ ​ការ​វិ​នយោ​គ​នានា​។​

​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ជប៉ុន​ ​មានការ​កើនឡើង​គួរឲ្យ​កត់សំគាល់​ ​ដោយ​ជប៉ុន​នាំចូល​មក​កម្ពុជា​ ​មាន​ទឹកប្រាក់​សរុប​ជាង៣៥៨លាន​ដុល្លា​អាមេរិក​ ​ហើយ​ការនាំចេញ​ពី​កម្ពុជា​ ​ទៅ​ជប៉ុន​មាន​ទឹកប្រាក់​សរុប១,២៦២​ ​លាន​ដុល្លា​អាមេរិក​កាលពី​ឆ្នាំ២០១៧​។​ ​ប្រភេទ​ទំនិញ​នាំ​ពី​កម្ពុជា​ទៅ​ជប៉ុន​រួមមាន​៖​ ​វាយនភណ្ឌ​ ​ស្បែកជើង​ ​ស្បៀងអាហារ​ ​ស្ករ​ ​ត្រី​ ​អាហារ​សមុទ្រ​ ​និង​គ្រឿង​អេ​ឡិច​ត្រូ​និច​។​ ​ការនាំចូល​ពីជ​ប៉ុន​មក​កម្ពុជា​រួមមាន​៖​ ​គ្រឿង​អាហារ​ ​ទំនិញ​ឧស្សាហកម្ម​ ​(​ដែក​ ​ស័ង្គសី​)​ ​ផលិត ផល​ពេទ្យ​ ​គ្រឿងម៉ាស៊ីន​ ​ឡាន​ ​និង​គ្រឿង​អេ​ឡិច​ត្រូ​និច​ផង​ដែរ​៕​