សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នឹង​អញ្ជើញ​ជា​អធិបតី​បើក​​ដំណើរការ​ឡើងវិញ​​ស្ពាន​ជ្រោយ​ចង្វា​រ​ទី១


សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន​ ​សែន​នាយក​រដ្ឋមន្រ្តី​កម្ពុជា​នឹង​អញ្ជើ​ ​ញ​ជា​អធិបតី​ ​ក្នុង​ពិធី​បើកឲ្យ​ដំណើរ​ការ​ឡើងវិញ​នូវ​ស្ពាន​ជ្រោយ​ចង្វា​រ​ទី១​ ​(​ស្ពាន​មិត្តភាព​កម្ពុជា​ ​ជប៉ុន​)​ ​នៅ​ថ្ងៃទី​ ​៣មេសា​ខាងមុខនេះ​។​

​យោង​តាម​ ​Facebook​ ​Page​ ​ផ្លូវ​កា​របស់ក្រ​សួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​បាន​ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី១២​ ​មិនា​នេះ​ថា​ ​កាលបរិច្ឆេទ​បើក​ដំណើរការ​ឡើងវិញ​នូវ​ស្ពាន​មិត្តភាព​កម្ពុជា​ ​ជប៉ុន​ ​(​ស្ពាន​ជ្រោយ​ចង្វា​រ​)​ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋមន្រ្តី​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ឲ្យដឹង​នៅក្នុង​ពិធី​ចុះ​ពិនិត្យមើល​វឌ្ឍនភាព​ ​នៃ​ការ​ជួសជុល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​(​ជ្រោយ​ចង្វា​រ​)​ ​កាលពី​ថ្ងៃទី៦​ ​ខែមីនា​ ​ឆ្នាំ២០១៩កន្លងមក​ថា​ ​ការ​ជួសជុល​ស្ពាន​​មិត្តភាព​កម្ពុជា​-​ជប៉ុន​នេះ​ ​សម្រេច​បាន៩៧​%​ ​ក្រោម​ការ​ជួសជុល​ ​និង​ត្រួតពិនិត្យ​ដោយក្រុម​ហ៊ុន​ជប៉ុន​ ។ ​

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ត​ថា​ ​ការ​ជួសជុល​ឡើងវិញ​នូវ​ស្ពាន​នេះ​ ​ដោយសារ​ស្ពាន​នេះ​មាន​អាយុកាល​ដ៏​ចំណាស់​ ​ហើយ​ស្រប​ពេល​កំណើន​សេដ្ឋកិច្ច​ ​និង​លំហូរ​ចរាចរណ៍​កើនឡើង​ជាលំដាប់​ ​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ​៣០លាន​ដុល្លារ​អាម៉េរិក​។​

​ស្ពាន​នេះ​ ​បាន​ចាប់ផ្តើម​បើក​ការដ្ឋាន​ជួសជុល​ឡើងវិញ​ ​នៅ​ថ្ងៃទី១៥​ ​ខែកញ្ញា​ ​ឆ្នាំ​​២០១៧​ ​នឹង​គ្រោង​បញ្ចប់​នៅ​​ថ្ងៃទី១៤​ ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​។​ ​ស្ពាន​នេះ​មាន​ប្រវែង​ ​៩៧១មែ​ត្រ​ ​ទទឹង១៣ម៉ែត្រ​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​៦A​ ​ក្នុង​ភូមិសាស្ត្រ​ទឹកដី​រាជធានី​ភ្នំពេញ​ត្រូវ​បាន​សាងសង់​ ​និង​សម្ពោធ​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ១៩៦៣​ ​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​។​

​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​នេះ​ត្រូវ​បាន​ខូចខាត​ដោយ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ​និង​ត្រូវ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ​១៩៩២​​ ​ដោយ​ប្រទេស​ជប៉ុន​ ​ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅជា​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​ ​ដោយ​ព្រះ​មហា​វីរក្សត្រ​ ​សម្ដេចព្រះ​បាទ​ព្រះ​បរម​រតន​កោដ្ឋ​នរោត្ដម​ ​សីហនុ​៕​