ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត


នាព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកណ្តាលស្ទឹង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះជារាណាចក្រកម្ពុជា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុកកោះកុង នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ។