ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី“ការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨” នៅខេត្តពោធិ៍សាត់


ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ បានអញ្ជើញធ្វើជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី“ការជំរុញនិងការតាមដានត្រួតពិនិត្យការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ២០១៥-២០១៨” នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។ សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំមកពី ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំង០៥ ខេត្ត ក្នុងនោះរួមមាន៖ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំ និងកំពង់ស្ពឺ ក្នុងគោលបំណងតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ សំដៅសម្រេចឱ្យបានជោគជ័យតាមគោលដៅនៃកម្មវិធីជាតិ និង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល “ក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធភាព និងជាដៃគូអភិវឌ្ឍដែលអាចជឿទុកចិត្តបាន សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង”។

14915358_1328990650476384_7876550612554688706_n

14907621_1328990640476385_1919909515748976351_n

14956393_1328990643809718_1571071413457473065_n

14980818_1328990723809710_6146770037652047573_n

15027583_1328990680476381_8352025634559937688_n