ការចែករំលែកបទពិសោធន៌ស្តីពីផលិតផលផលិតចេញពីជីវៈចម្រុះ នៅឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន


នៅថ្ងៃទីអង្គារ ៧កើត ខែផល្គុន ឆ្នាំច ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប អគ្គលេខាធិការរដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៌ដោយចីរភាព បានចែករំលែកបទពិសោធន៌ស្តីពី”ផលិតផលផលិតចេញពីជីវៈចម្រុះ ដែលជាប្រភពសេដ្ឋកិច្ចសម្រាប់ការលើកកម្ពស់ ជីវភាពរស់នៅនិងការកាពារជីវចម្រុះនៅឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន” ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៌ដោយចីរភាព ព្រមទាំងវត្តមានថ្នាក់ដឹកនាំ និងមន្រ្តីមកពីក្រសួង មន្ទីរពាក់ព័ន្ធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រជាសហគមន៌មូលដ្ឋាន ជាច្រើនរូប។
វេទិកានេះរៀបចំឡើងក្នុងគោលបំណង ១- ចែករំលែក នូវបទពិសោធន៌ សម្ភារះអប់រំ និងផលិតផលចេញពីស្នាដៃ ប្រជាសហគមន៌ ដែលជាលទ្ធផលចេញពីគម្រោងBBP ដល់អ្នកពាក់ព័ន្ធផ្សេងៗនិងសហគមន៌មូលដ្ឋាន នៅក្នុងឧទ្យានជាតិជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន ” ២- ការប្រមូលធាតុចូលពីស្ថាប័នពាក់ព័ន្ធ ទៅក្នុងសេចក្តីព្រាង ឯកសារគោលនយោបាយ ចេញពីការអនុវត្តគម្រោងBBP ដើម្បីគាំទ្រដលការបង្កើតនូវ ឯកសារគោលនយោបាយ និងអនុវត្តនូវ ពិធីសារណាហ្គូយ៉ា ស្តីពីការប្រើប្រាស់ និងបែងចែកផលប្រយោជន៍ពីធនធានពិន្ធុ (ABS) នៅថ្នាក់ជាតិ និងទី ៣- តាមដាននិងត្រួតពិនិត្យ ពីការអនុវត្តគម្រោង អនុវត្តន៍កន្លងមក។ អ្នកចូលរួមបានពិភាក្សាយ៉ាងផុសផុល ស្តីពីប្រភេទអនុផលព្រៃឈើ ឬផលិតផល ជីវៈចម្រុះនៅក្នុងតំបន់ ជាពិសេសអង្គប្រជុំតម្រូវឲ្យមានការចូលរួមអភិរក្សជីវះចំរុះ និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈពង្រឹងសមត្ថភាព សហគមន៍ឲ្យមានជំនាញក្នុងការផលិត ការកែច្នៃប្រភេទ វល្ល័ទ្បេទ្ប នឹកប្រភេទប្រទាលថ្លើមឆ្កែ ប្រភេទទាំងពីរនេះមានសក្កដានុពលក្នុងការប្រើប្រាស់ និងមានតម្លៃដល់សេដ្ឋកិច្ច អោយកាន់តែប្រសើរឡើងថែមទៀត៕