ពិធីសម្ភោធដាក់អោយប្រេីប្រាស់ជាផ្លូវការ សួនដេីមឈេីអនុស្សាវរីយ៍ទេសចរណ៍ម្នាក់ដេីមឈេី១ដេីម ដើម្បីអបអរសាទរពិធីបុណ្យទន្លេលេីកទី៥ ក្រោមប្រធានបទ ទន្លេផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍


ខេត្តកំពង់ឆ្នាំង៖ ពិធីសម្ភោធដាក់អោយប្រេីប្រាស់ជាផ្លូវការ សួនដេីមឈេីអនុស្សាវរីយ៍ទេសចរណ៍ម្នាក់ដេីមឈេី១ដេីម ដើម្បីអបអរសាទរពិធីបុណ្យទន្លេលេីកទី៥ ក្រោមប្រធានបទ «ទន្លេផ្សារភ្ជាប់សន្តិភាពប្រជាជន និងទេសចរណ៍»។ ពិធីនេះធ្វេីឡេីងក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អមដំណេីរដោយឯកឧត្តម គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ អមក្រសួងព្រះបរមរាជវាំង។

ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីប្រធានមន្ទីរ អង្គភាព កងកំលាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងគូស្រកថ្មីៗដែលទេីបរៀបការ។ ពិធីនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសួនច្បារខាងមុខមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ក្នុងខេត្តកំពង់ឆ្នាំង ៕