ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យស្ថានភាពទឹកប្រើប្រាស់នៅឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម


ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម និងអាជ្ញាធរឃុំ ចុះពិនិត្យស្ថានភាពទឹកប្រើប្រាស់នៅឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម។ ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យមេីលទីតាំងស្រះទឹកចំនួន ៣កន្លែង និងអណ្តូងទឹក ១កន្លែង ក្នុងឃុំត្រប់ បច្ចុប្បន្នស្ថានភាពទឹកប្រើប្រាស់នៅប្រហែល ៣៥ភាគរយ សម្រាប់ប្រើប្រាស់តែប៉ុណ្ណោះ ដែលអាជ្ញាធរភូមិ-ឃុំមិនអនុញ្ញាតឲ្យបូមទឹកស្រោចស្រពដំណាំទេ ស្ថានភាពនេះ ទាមទារឲ្យការប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃខ្ពស់ សម្រាប់ប្រជាពលរដ្ឋទាំង១១ភូមិ ក្នុងឃុំត្រប់។ ស្ថានភាពជារួម ប្រជាពលរដ្ឋនៅក្នុងឃុំត្រប់ ពុំទាន់ជួបបញ្ហាខ្វះទឹកប្រើប្រាស់នៅឡើយទេ។