ឯកឧត្តម ចាន់ សុីណាត បានដឹកក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ADB និងក្រុមហ៊ុនចិន ZCCC ចុះធ្វើការពិនិត្យក្នុងតំបន់ ០៥


ដោយបានទទួលនូវការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយមៈ ថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ ចាន់ សុីណាត បានដឹកក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ ADB និងក្រុមហ៊ុនចិន ZCCC ចុះធ្វើការពិនិត្យក្នុងតំបន់ ០៥ តំបន់ក្រោម ០៥ តំបន់អាងតាមុក តំបន់ទំនប់ថ្មី តំបន់អូរបាយតាប់ តំបន់ទំនប់ស្រែង១ តំបន់ស្រែង២ តំបន់ស្ទឹងក្រសាំង តំបន់នាំតាវ និង តំបន់ផ្ទៃរងរបស់អាងត្រពាំងថ្មទាំមូល។
ដោយគោរពទៅតាមបទបញ្ជារបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ការចុះពិនិត្យនេះគឺក្នុងបំណងសិក្សាគ្រោងប្លង់លំអិតជាបន្ទាន់ធ្វើការរៀបចំកសាងយុទ្ធសាស្រ្តដ៏រឹងមាំក្នុងការអូសទឹកទៅប្រើនៅផ្នែកខាងក្រោមនៅក្នុង ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ និងបណ្តារស្រុក១ចំនួនរបស់ខេត្តសៀមរាប ឲបានមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយនិរន្តរភាព។