ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសិក្សាសម្រាប់គម្រោងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) ចំនួន៣ ទីតាំងក្នុងខេត្តសៀមរាប


សៀមរាប ៖ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត គឺជាការផ្តួចផ្តើមរួមគ្នារវាងអង្គការយូណេស្កូ​ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់នូវការអប់រំ ដែលមានភាពបត់បែន ដល់យុវជនដែលបានបោះបង់ការសិក្សា ដើម្បីឲ្យពួកគេបញ្ចប់ការសិក្សាថ្នាក់មូលដ្ឋាន ដែលមានតម្លៃស្មើនឹងថ្នាក់ទី៩។​​ ប៊ីប​​ នឹងជួយយុវជនកម្ពុជាឱ្យបន្ត​ការសិក្សា​របស់ពួកគេ​ ស្របពេលកំពុង​បំពេញការងារផ្ទាល់ខ្លួន។ ការទទួលបាននូវការអប់រំមូលដ្ឋាន នឹង​​ជួយ​ឱ្យពួកគេមាន​ចំណេះដឹង និងជំនាញ ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតភាព​​ និង​បំនិនជីវិត។

មណ្ឌល​សិក្សា​កម្មវិធី​សមមូល​អប់រំ​កម្រិត​​មូលដ្ឋាន​តាម​អ៊ីនធឺណិត ចំនួន​៣ បន្ថែម​ទៀត នៅ​ខេត្ត​សៀមរាប៖ ​១.មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា ២.​អនុវិទ្យាល័យ​បាយ័ន ៣.មជ្ឈមណ្ឌល​សិក្សា​សហគមន៍​លាង​ដៃនឹង​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ប្រើប្រាស់​ជា​ផ្លូវ​ការ​
ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២។