ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវចំនួន០៦ខ្សែ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល


ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការអង្កេតបោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ប្រធានគណៈពង្រឹងមូលដ្ឋានឃុំកំពង់ស្វាយ និងជាអនុប្រធានទី២ គណៈពង្រឹងស្រុកគៀនស្វាយ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវចំនួន០៦ខ្សែ ប្រវែង ៤.៨៤០ម៉ែត្រ ដោយឆ្លងកាត់ភូមិចំនួន០៦គឺភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកដូង ភូមិព្រែកដូង២ ភូមិព្រែកតានប់ និងភូមិព្រែកតានប់២ ដែលចំណាយថវិកាសរុបចំនួន ១១៦,៧៨០,០០០ រៀល។

អង្គពិធីបានប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានផ្តាំផ្ញើរទៅដល់ប្រជាពលរដ្ឋនៅឃុំកំពង់ស្វាយទាំងអស់ត្រូវចូលរួមថែរក្សាផ្លូវដែលបានកសាងនេះ ជាពិសេស រួមគ្នាថែរក្សាសុខសន្តិភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ជាមួយគ្នានោះដែរ ឯកឧត្តម បានចែកជូនប្រជាពលរដ្ឋចំនួន ១២០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុងចំនួន០១។