មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានធ្វើការជួសជុល អាងទឹកកំណប់ប្រវែង ១២០០ម៉ែត្រ/៣៥០០ម៉ែត្រ


ថ្ងៃអាទិត្យ ១២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានធ្វើការជួសជុល អាងទឹកកំណប់ប្រវែង ១២០០ម៉ែត្រ/៣៥០០ម៉ែត្រ សំរេចបាន ១០០ភាគរយ ដែលខូចខាតដោយទឹកជំនន់មេគង្គកាលពី ឆ្នាំ២០១៨ ។ អាងទឹកនេះអាចស្រោចស្រពដីប្រាំង ២៧៨៤ ហិចតា និង ស្រូវវស្សា ៨១៤ហិចតា ស្ថិតនៅឃុំព្រៃផ្គៅ ស្រុកអង្គរបូរី ខេត្ត តាកែវ។