ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្តម ឈួរ ច័ន្ទឌឿន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈ


នារាត្រីថ្ងៃទី៣ (១៧ មីនា ២០១៩) នៃពិធីបុណ្យទន្លេឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្តែងសិល្បៈ និងមានការចូលរួមជាកិត្តិយសពីឯកឧត្តមឯកអគ្គរដ្ឋទូតឥណ្តូនេសុី និងចូលរួមទស្សនាពីមន្ត្រីរាជការខេត្ត និងប្រជាពលរដ្ឋប្រមាណ ២ម៉ឺននាក់។

កម្មវិធីសំដែងសិល្បៈនេះរួមមាន៖ របាំរស្មីច័ន្ទ របាំកំពង់ឆ្នាំងស្រស់ប្រិមប្រិយ របាំកណ្តូបសេះ របាំសាធារណរដ្ឋឥណ្ឌូនេសុី ល្ខោនយីកេរឿង ពុទ្ធិសែននាងកង្រី របាំក្រឡាន កំប្លែងសៀក របាំមួកស្លឹកត្នោត របាំត្បាលក្តឿង។