បើកកិច្ចប្រជុំមេដឹកនាំកាយរឹទ្ធិអាស៊ានលើកទី១១


សៀមរាប ៖ កិច្ចប្រជុំមេដឹកនាំកាយរឹទ្ធិអាស៊ាន គឺជាជំនួបប្រចាំឆ្នាំរបស់មេដឹកនាំកាយរឹទ្ធិនៃបណ្តាប្រទេសតំបន់អាស៊ានដែលមាន ចលនាអង្គការជាតិនៃចលនាកាយរឹទ្ធ ទទួលស្គាល់ និងជាសមាជិកពេញសិទ្ធិរបស់ អង្គការពិភពលោកនៃចលនកាយរឹទ្ធិ និងជាក្រុមប្រទេសនៃសមាជិក សហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍។ កិច្ចប្រជុំដ៏មានសារៈសំខាន់នាពេលនេះ មានគោលបំណងជួបជុំមេដឹកនាំកាយរឹទ្ធិ ដែលមានសមាសភាព ដូចជា ប្រធានគណៈស្នងការជាតិ ស្នងការជាតិកិច្ចការអន្តរជាតិ និងស្នងការជាតិជំនាញផ្សេងៗនៅក្នុងរចនាសម្ព័ន្ធអង្គការជាតិ នៃចលនាកាយរឹទ្ធិ ដើម្បីពិភាក្សា និងធ្វើក្តីសម្រេចចិត្តលើការរៀបចំកម្មវិធី និងព្រឹត្តិការណ៍ផ្សេងៗសម្រាប់កុមារ-យុវជន។

កម្មវិធីបើកកិច្ចប្រជុំនាពេលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប៕