ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់​ គីម​ បានទទួលជួប​ធ្វេីសវនាការ​ ជាមួយគណ:ប្រតិភូ​​ សមាគម​អតីត​យុទ្ធជន​វៀតណាម


ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់​ គីម​ អនុប្រធាន​ និងជា​អគ្គលេខាធិការ​ សមាគម​អតីត​យុទ្ធជន​កម្ពុជា​ បានទទួលជួប​ធ្វេីសវនាការ​ ជាមួយគណ:ប្រតិភូ​​ សមាគម​អតីត​យុទ្ធជន​វៀតណាម​ ដឹកនាំដោយ​ ឧត្តមសេនីយ៍​ឯក​ ចូលនិវត្តន៍​ ង្វៀន​ វ៉ាន់​ឌឿក​ ប្រធានសមាគម​អតីត​យុទ្ធជន​វៀតណាម​

សូមបញ្ជាក់ផងដែរថា ​តាមស្មារតីនៃកិច្ចសហប្រតិបត្តិការរវាង​សមាគមអតីត​យុទ្ធជនកម្ពុជា-វៀតណាម​ ដំណើរទស្សនកិច្ចរបស់ប្រតិភូ​អតីត​យុទ្ធជន​វៀតណាម​ មកកាន់កម្ពុជានាពេលនេះ សំដៅដកពិសោធ​ និងលេីកកម្ពស់កិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមករវាងសមាគមអតីត​យុទ្ធជន​ប្រទេសទាំងពីរ​៕