ឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានឧបត្ថម្ភអណ្តូងជូនពលរដ្ឋដែលខ្វះទឹកប្រើប្រាស់បានចំនួន ៤ អណ្តូង នៅឃុំ ស្ពឺ


ថ្ងៃច័ន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ដោយមានការឧបត្ថម្ភពីឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានជីកអណ្តូងជូនពលរដ្ឋដែលខ្វះទឹកប្រើប្រាស់បានចំនួន ៤ អណ្តូង នៅឃុំ ស្ពឺ ក ២អណ្តូង និងឃុំ ស្ពឺ ខ ២អណ្តូង ។ មន្ទីរនឹងបន្តជីក ចំនួន ១៤ អណ្តូងថែមទៀតគ្រប់ឃុំ ក្នុងស្រុកបាភ្នំ។ ពលរដ្ន និងអាជ្ញាធរនៅក្នងស្រុកបាភ្នំ សូមថ្លែងអំណរគុណ ចំពោះឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ ដែលបានជួយដោះស្រាយការលំបាករបស់គាត់នៅពេល ដែលកំពុងជួបការលំបាក លើបញ្ហាទឹកប្រើប្រាស់។