រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨


រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ ក្រោមអធិបតីភាព​ឯកឧត្តម​ នួន​ ផា​ ប្រធាន​ក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ម៉ៅ​ ភិរុណ​ អភិបាលនៃគណ:អភិបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន​ អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី ក្រុមប្រឹក្សាក្រុង ស្រុក អភិបាល​ អភិបាលរងក្រុង​ ស្រុក មេឃុំ​ ចៅសង្កាត់​ ស្មៀនឃុំ​សង្កាត់​ សរុប​ ចំនួ​ន​វត្តមានជាង ៦០០នាក់។
សន្និបាតនេះធ្វើឡើងដើម្បី ផ្សព្វផ្សាយពី របាយការណ៍លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០១៨ និង ទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកណ្តាល ស្វែងយល់ពីចំណុច វិជ្ជមាន អវិជ្ជមាន និងអនុសាសន៍លើកិច្ចការផ្តល់សេវាសាធារណៈ និង កិច្ចអភិវឌ្ឍន៍មូលដ្ឋាន របស់រដ្ឋបាលខេត្ត