ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលអញ្ជើញចុះពិនិត្យគុណភាពផ្លូវជាតិលេខ៥


កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានដឹកនាំក្រុមការងារ ចុះពិនិត្យគុណភាពសាងសង់ផ្លូវជាតិលេខ ៥ ត្រង់ចំនុច PK.15។ ឯកឧត្តម ទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្តង់ដារសាងសង់ផ្លូវរបស់ចិនគឺល្អគឺប្រើប្រាស់ពេញពិភពលោក តែក្រុមហ៊ុនមិនបានអនុវត្តតាមបច្ចេកទេស បានត្រឹមត្រូវ ក្រសួងស្នើសុំអោយក្រុមហ៊ុនធ្វើការសាងសង់ផ្លូវ អោយជាប់បានយូរ និង រឹងម៉ាំ ក្រសួងមិនចង់អោយមានលឺពាក្យធ្វើផ្លូវជាប់រហូតៗ និង ចាក់ក្រាស់ស៊ីស្តើង ចាក់ស្តើងស៊ីក្រាស់តទៅទៀតទេ ។ ចាប់ពីថ្ងៃនេះតទៅ ក្រសួងត្រូវរៀបចំនិតិវិធីក្នុងការត្រួតពិនិត្យអោយបានច្បាស់លាស់ ដើម្បីធ្វើផ្លូវអោយបានម៉ាំ និង ប្រើប្រាស់បានយូរជូនប្រជាពលរដ្ឋ ។ សូមអោយក្រុមហ៊ុន សៀង ហៃ ត្រូវទទួលខុសត្រូវជួសជុល ឡើងវិញនៅពេលដ៍ខ្លីខាងមុខនេះ ។ ខាងតំណាងក្រុមហ៊ុន សៀងហៃ ក៍ទទួលយកនូវកំហុសឆ្លងដែលកើតមានកន្លងមក ដោយបានបញ្ជាក់ថា ក្រុមហ៊ុន ទទួលធ្វើការជួសជុល និង កែសម្រួលឡើងវិញ នូវចំនុចខ្វះខាតមួយចំនួន ដែលបានអនុវត្តកន្លងមក ៕

%e1%9e%b6%e1%9e%b6%e1%9f%a3

%e1%9e%b6%e1%9e%b6%e1%9f%a2

%e1%9e%b6%e1%9e%b6%e1%9f%a1