ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំទិវាបុណ្យអន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងពិធីតាំងពិព័រណ៍រូបភាព


នារាត្រីថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្វិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំទិវាបុណ្យអន្តរជាតិនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង និងពិធីតាំងពិព័រណ៍រូបភាព ស្តីពី ខួប២០ឆ្នាំនៃទំនាក់ទំនងមិត្តភាពព្រឹទ្ធសភាកម្ពុជា-បារាំង ក្រោមអធិបតីភាពរបស់ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា និងភ្ញៀវជាតិ អន្តរជាតិ។