ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវ ស្ពាន និងសំណង់លូ ចំនួន៣គម្រោង នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង


នៅថ្ងែចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មា ធិការលទ្ធកម្ម បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវ ស្ពាន និងសំណង់លូ ចំនួន៣គម្រោង នៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង ក្នុងនោះរួមមាន÷
-គម្រោងទី១: ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ចំនួន ១ខ្សែ ប្រវែង ៤ ០០០ម. ទទឹង ៦ម. កម្រាស់ ០,២ ម. សាងសង់ស្ពានបេតុង ចំនួន២ កន្លែង ប្រវែងសរុប ៤៨ម. ទទឹង ៨ម. សាងសង់លូប្រអប់មុខ៣ ចំនួន១កន្លែង និងសាងសង់ផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិប្រីយ៍ ឃុំក្រាំងដីវ៉ាយ និងភូមិស្រែជ្រៅ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
-គម្រោងទី២: ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង ៥ ៤០០ម. ទទឹង ៦ម សាងសង់លូមូលមុខ១ ចំនួន ៩កន្លែង លូមូលមុខ២ចំនួន ១កន្លែង និងលូប្រអប់ចំនួន ១ កន្លែង ព្រមទាំងផ្លាកឈ្មោះចំនួន២កន្លែង ស្ថិតនៅឃុំព្រៃគគីរ ឃុំច្រេស ឃុំទួលស្តី និងឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង
-គម្រោងទី៣: ការងារស្ថាបនាផ្លូវក្រាលក្រួសក្រហម ចំនួន១ខ្សែ ប្រវែង ៦ ០០០ម. ទទឹង ៦ម. កម្រាស់ ០,២ ម. ទទឹងដីស ៨ម. សាងសង់លូមូលមុខ១ ចំនួន៥ កន្លែង និងសាងសង់ផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិព្រៃអង្កាញ់ ក្រុងបាវ៉ិត ឃុំស្វាយតាយាន ឃុំសំឡី និងឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។ គម្រោងទាំង៣ខាងលើ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ។