ឯកឧត្តម វ៉ី សំណាង បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការរៀបចំឯកសារទូទាត់បៀវត្សប្រចាំខែ


កំពង់ស្ពឺ ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅសាលាប្រជុំសាលាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការរៀបចំឯកសារទូទាត់បៀវត្សប្រចាំខែ របាយការណ៍ស្នើសុំផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងស្ថានភាពគ្រួសាររបស់មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា ។