ឯកឧត្តម ស៊ីម កា អនុញ្ញាតិជូនគណៈប្រតិភូអតីតអ្នកជំនាញការៀតណាម អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម ចួលជួបសម្ដែងការគួរសម


រសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៤:០០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកវរៈសេនីយ៍ឯក ត្រិញ វិញផា (Trinh Vinh Pha) អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការទំនាក់ទំនងអតីតជំនាញការ
វៀតណាម ដែលបានមកជួយកម្ពុជាកន្លងមក… និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ អតីតអ្នកជំនាញការរៀតណាម អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម និងសាច់ញាតិអតីតយុទ្ធជនពលីក្នុងសមរភូមិកម្ពុជា ចំនួន៨០រូប មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០១៩…៕