ឯកឧត្តម នូ សាខន បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ នយោបាយថ្មីៗ ក្រោយការបោះឆ្នោត រហូតដល់បច្ចុប្បន្ន ជូនដល់មន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកល្វាឯម


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៩ នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍ នយោបាយថ្មីៗ ក្រោយការបោះឆ្នោត រហូតដល់បច្ចុប្បន្ន ជូនដល់មន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ ក្នុងស្រុកល្វាឯម (នៅស្នាក់ការគណបក្សស្រុក)។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯ ឧ ខឹម ច័ន្ទគីរី ប្រធានគណៈឃោសនាអប់រំខេត្ត (ជាអ្នកផ្សព្វផ្សាយ សភាពការណ៍), ឯឧ ទេព សុធីរ ប្រធានមន្ទីរបក្សខេត្ត និងមន្ត្រីសំខាន់ៗក្នុងមន្ទីរបក្សខេត្ត ៣នាក់។ ដោយឡែកថ្នាក់ស្រុក ៖ លោក ភឹម ភីរ៉ា ប្រធានគណបក្សស្រុក ,មន្ត្រីគណបក្សស្រុក-ឃុំ-ភូមិ,នាយក នាយិកាសាលា គ្រប់កម្រិត និងនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ សរុបវត្តមាន ២៣៩នាក់ ។
ក្នុងឱកាសនោះ គណៈអធិបតី បានឧបត្ថម្ភ សមាជិកចូលរួម ម្នាក់ៗ ២ម៉ឺនរៀល ។ សរុបថវិកាឧបត្ថម្ភ ៤ ៧៨០ ០០០រៀល។