ពិធីសម្ពោធដាក់អោយដំណើរការកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា


នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា នាព្រឹកថ្ងៃទី២១ ខៃមីនា ឆ្នាំ២០១៩ ក្រោមការរៀបចំ និងកិច្ចសហការរវាងស្ថានទូតអូស្រ្តាលី ក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីសម្ពោធដាក់អោយដំណើរការកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជា ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ (ហៅកាត់ថា ACCESS ) ក្រោមអធិបតីភាព
លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នឹងអញ្ជើញចូលរួមបើកដោយឯកឧត្តម បណ្ឌិត វង់ សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី Angela Corcoran ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅព្រះរាណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលរងខេត្ត អង្គការមិនមែនរដ្ឋាភិបាល អង្គការជាតិនិងអន្តរជាតិ អង្គការ/សមាគមជនពិការ និងស្ថាប័នវិស័យឯកជន រួមទាំងគ្រឹះស្ថានសិក្សាស្រាវជ្រាវ ។ក្នុងនោះដែរក៏មានការសម្តែងរបាំដោយក្រុមសម្តែងមកពីអង្គការ Epic Art និងទស្សនាការតាំងពិព័រណ៍ពីសមិទ្ធផលសម្រេចបានរបស់កម្មវិធី ហៅកាត់ថា DRIC និងកម្មវិធី EVAW ៕