ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យស្ត្រីនគរទេព


នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធមន្ទីរពេទ្យស្ត្រីនគរទេព ដែលជាការផ្តួចផ្តើមកសាងរបស់លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ស្ថិតក្នុងភូមិ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។