ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការចែករំលែកព័ត៌មាន អំពីការអនុវត្តការិយាល័យថវិកាសភា នៅប្រទេសស៊ុយអែត និងប្រទេសកាណាដា


នាព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការចែករំលែកព័ត៌មាន អំពីការអនុវត្តការិយាល័យថវិកាសភា នៅប្រទេសស៊ុយអែត និងប្រទេសកាណាដា ក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គលេខាការធិការដ្ឋានព្រឹទ្ធសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ព្រមទាំងវិទ្យាស្ថានសភាកម្ពុជា។

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមការសហការរៀបចំដោយគណៈកម្មការទី២ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា វិទ្យាស្ថានសភាកម្ពុជា សហភាពអឺរ៉ុប និងSIDA មានរយៈពេលមួយព្រឹក ដោយមានការធ្វើបទបង្ហាញស្តីពី៖ ទី១-ការវិវត្តរបស់កម្មវិធីFACT ទី២-កម្មវិធីបេសកកម្ម នៅប្រទេសស៊ុយអែត ទី៣-ការរៀបចំថវិកាការិយាល័យថវិកាសភា និងការអនុវត្តដែលបានយល់ដឹង ទី៤-សវនកម្មលើកិច្ចប្រតិបត្តិការ ទី៥-កត្តាជំរុញទឹកចិត្ត តួនាទី ធនធាន និងផលិតផល និងទី៦-កិច្ចប្រជុំបណ្តាញជាសកលនៃការិយាល័យថវិកាសភាលើកទី៦។