ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញចុះជួបប្រជាសហគមន៍រុងរឿង


នាថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១0:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបប្រជាសហគមន៍រុងរឿង ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ បានឧបត្ថម្ភអង្ករ មីកញ្ចប់ សារុង គ្រឿងឧបភោគ និងអាវសិស្សសាលាជូនបងប្អូន និងចៅៗក្នុងគ្រួសារក្រីក្រ។ ក្នុងឱកាសនោះដែរឯកឧត្តមបានសំណូមពរសូមឱ្យបងប្អូនរួមគ្នាបន្តអនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពិសេសត្រូវជៀសឲ្យផុតពីគ្រឿងញៀន។