ឯកឧត្តម ឌៀង សារុនបានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកីឡាករអុំទូក ង ក្នុងក្រុងតាខ្មៅ


ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ឌៀង សារុន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ គណៈពង្រឹងក្រុងតាខ្មៅ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនកីឡាករអុំទូក ង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ៥ទូក សរុប ២៧៨នាក់ ក្នុងឱកាសនេះ ឯកឧត្តម និងក្រុមហ៊ុន ឆ្នោតស្ថាបនា បានឧបត្ថម្ភក្នុងមួយទូក អង្ករ៥០០kg ប៊ីចេង៥kg ទឹកស៊ីអ៊ីវ៥យួរ ទឹកសុទ្ធ២០យួរ អាវមួកឆ្នោតស្ថាបនាម្នាក់២កំប្លេរ ថវិកា ១.០០០.០០០៛ ក្នុងមួយទូក និងឧបត្ថម្ភក្នុងម្នាក់ៗ ថវិកា២០.០០០៛។

tt7

tt6

tt5

   tt2

tt3