អភិបាលខេត្តកំពង់ចាម​ ​ បានអញ្ជើញចុះពិនិត្យការកសាងលម្អសួនច្បារមាត់ទន្លេ​ក្រុងកំពង់ចាម


នាព្រឹក​ថ្ងៃចន្ទ៥រោច​ ខែផល្គុន​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០១៩​ លោក​ ចាន់​ ផល្លី​ អភិបាល​ នៃគណៈអភិបាលក្រុងកំពង់ចាម​ បានអមដំណេីរជាមួយឯកឧត្តម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តកំពង់ចាម​ ​ ចុះពិនិត្យការកសាងលម្អសួនច្បារមាត់ទន្លេ​ក្រុងកំពង់ចាម ចាប់ពីគល់ស្ពានគីហ្សូណា​ ដល់ស្តូបមិត្តភាពកម្ពុជា-វៀតណាម​ ដោយត្រូវរៀបចំឲ្យបានល្អប្រសេីរ​ ពោលគឺបានជម្រុញជាងធ្វេីយ៉ាងណាពន្លឿនការសាងសង់​ ដោយចិត្តទុកដាក់បំផុត​ និងកែលម្អតាមគម្រោងផែនការរបស់មន្ត្រីជំនាញ​ ឲ្យរឹងមាំ​ ដេីម្បីបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការដេីរហាត់ប្រាណ​ ដេីរកម្សាន្ត​ និងអ្វីដែលពិសេសនោះសួនច្បារនេះមានកន្លែងអង្គុយអានសៀវភៅ​ និងប្រគុំតន្រ្តី​ ផងដែរ។