ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា២០១៨-២០១៩


ភ្នំពេញ៖ ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា២០១៨- ២០១៩ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី/អនុកម្មវិធីរបស់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សាចាស់ និងដើម្បីលើកទិសដៅបន្តសម្រាប់ឆ្នាំសិក្សាថ្មី។

ពិធីបើកសន្និបាតនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនកិច្ចខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាព ដើម្បីជំរុញប្រសិទ្ធភាពការងារ ក្នុងវិស័យអប់រំ យុវជន និងកីឡា ឱ្យកាន់តែប្រសើរឡើង៕