អភិបាលខេត្តពោធិ៍សាត់ បានបន្តប្រើប្រាស់តួនាទីតាមឋានានុក្រមក្រុមគ្រួសារ ចូលរួមដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈម ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណីផ្សេងៗគ្នា


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាមហាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ បានបន្តប្រើប្រាស់តួនាទីតាមឋានានុក្រមក្រុមគ្រួសារ ចូលរួមដោះស្រាយទុក្ខកង្វល់ និងបញ្ហាប្រឈម ទៅតាមសំណូមពរប្រជាពលរដ្ឋ បានជាច្រើនករណីផ្សេងៗគ្នា នៅអាគារបូរាណសាលាខេត្ត។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវប្រើប្រាស់សម្តីមាស សម្តីពេជ្រ ប្រកបដោយឥរិយាបទថ្លៃថ្នូរ ពីដូនតាបន្សល់មក បើខ្វះខាតពិតប្រាកដត្រូវសុំគេ និងត្រូវចេះរួមរស់នៅជាមួយគ្នា ស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំទៅចោលគ្នា ចាត់ទុកយើងទាំងអស់គ្នាជាគ្រួសារតែមួយ ក្នុងដំបូលនៃសុខសន្តិភាព ដែលរកបានដោយលំបាក ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានទទួលអង្ករ និងគ្រឿងឧបភោគបរិភោគ ពីសប្បុរសជនដែលមានសទ្ធាជ្រះថ្លា ឃើញសកម្មភាពមនុស្សធម៌របស់ឯកឧត្តម តាមរយៈព្រះតេជគុណ នូវ សុគន្ធថៃ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ (ហៅវត្តព្រែកស្តី)ផងដែរ៕