ភ្នំពេញ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦–រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានស្នើសុំឱ្យវិទ្យុអូស្រ្ដាលី បន្ដបើកដំណើរការផ្សាយព័ត៌មានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដើម្បីចូលរួមជួយលើក កម្ពស់ការយល់ដឹង និងផ្ដល់ព័ត៌មានប្រកបដោយវិជ្ជាជីវៈ ជូន ដល់ប្រជាជនកម្ពុជា។
ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី LYNLEY Marshall នាយកសារជីវកម្មសោត ទស្សន៍អូស្រ្តាលី ទទួលបន្ទុកផ្សព្វផ្សាយអន្តរជាតិ(ABC) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្ដី ការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ស្នើឱ្យវិទ្យុ អូស្រ្ដាលីផ្សាយជាភាសាខ្មែរ បន្ដបើកដំណើរការផ្សាយ ពីព្រោះកន្លងមកវិទ្យុនេះ បានផ្សាយព័ត៌មាន ប្រកបដោយវិជ្ជាជីវៈ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ នៃព័ត៌មាន និងអាចធ្វើការផ្គូរផ្គងតុល្យភាពនៃដំណឹងផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរបស់សារជីវកម្មអូស្រា្ដលី ជាមួយក្រសួងព័ត៌មាន បានរួមចំណែកជួយបណ្ដុះបណ្ដាល ពង្រឹង សមត្ថភាពមន្រ្ដីវិទ្យុជាតិកម្ពុជា និងមន្រ្ដីវិទ្យុជាតិ នៅតាមបណ្ដាខេត្ដមួយចំនួនទៀត ដែលសារជីវកម្ម អូស្រ្ដាលីបានជួយ។
ឯកឧត្តមរដ្ឋមនរដ្ឋមន្រ្ដីបានអះអាងថា បច្ចុប្បន្ននេះ វិទ្យុជាតិកម្ពុជា បានដំណើរដោយខ្លួនឯង និងការផ្សាយប្រកបដោយវិជ្ជាជីវៈតាមរយៈកម្មវិធីវិទ្យុជាតិស្ដីពីជីវិតយើង សង្គមយើង សម្រាប់ធ្វើការ ឆ្លើយឆ្លងជាមួយសាធារណមតិនេះ កំពុងតែដំណើរការបានល្អ និងមានវិជ្ជាជីវៈក្នុងការផ្សាយព័ត៌មាន របស់ខ្លួន ពិសេសកម្មវិធីនេះ ចង់ក្លាយទៅជាវិទ្យុនាំមុខគេនៅក្នុងតំបន់ថែមទៀតផង។
លោកស្រី LYNLEY Marshall នាយកសារជីវកម្មសោតទស្សន៍អូស្រ្តាលី ទទួលបន្ទុកផ្សព្វផ្សាយ អន្តរជាតិ(ABC) បានបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលអូស្រ្ដាលីកំពុងតែពិនិត្យ ដំណើរការនៃកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអូស្រ្ដាលីជាភាសាខ្មែរ នៅក្នុង ប្រទេសកម្ពុជា ដែលនឹងបន្ដបើកដំណើរការផ្សាយនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបានសម្ដែងសេចក្ដីរីករាយដោយពិនិត្យឃើញថា កិច្ចសហប្រតិបត្តិការផ្សាយរវាង សារជីវកម្មអូស្រា្ដលី ជាមួយវិទ្យុជាតិកម្ពុជា នៅតាមបណ្ដាខេត្ដ ក្នុងប្រទេសកម្ពុជា គឺបានដំណើរការល្អ ប្រសើរ ហើយរាជរដ្ឋាភិបាលអូស្រ្ដាលី កំពុងតែពិនិត្យលើកិច្ចសហប្រតិបត្តិការនេះបន្ដទៀត។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះសារជីវកម្មសោតទស្សន៍អូស្រ្ដាលី បានបន្ដកិច្ចសហប្រតិបត្តិការជា មួយក្រសួងព័ត៌មាន ក្នុងកម្មវិធីសន្ទនាមតិ និងកម្មវិធីស្ដីពីជីវិតយើង សង្គមយើង នៅវិទ្យុជាតិកម្ពុជា តាមបណ្ដាខេត្ដចំនួន៤ រួមមាន ខេត្ដបាត់ដំបង កំពត សៀមរាប និងខេត្ដកំពង់ចាម៕
រដ្ឋមន្រ្ដីក្រសួងព័ត៌មានស្នើឱ្យវិទ្យុអូស្រ្ដាលី បន្ដបើកដំណើរការផ្សាយព័ត៌មាន ជាភាសាខ្មែររបស់ខ្លួននៅក្នុងប្រទេសកម្ពុជា
