ប្រតិភូអ្នកសារព័ត៌មានកម្ពុជាជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មក្រុងវូស៊ី


ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្មក្រុងវូស៊ី (Wuxi) ខេត្តជាំងស៊ូប្រទេសចិន ប្រតិភូអ្នកសារព័ត៌មានកម្ពុជាបានជួបសំណេះសំណាល និងធ្វើសម្ភាសន៍ជាមួយនឹងនិស្សិតកម្ពុជាចំនួន០៩រូប ដែលកំពុងបន្តការសិក្សានៅវិទ្យាស្ថាននេះ កាលពីរសៀលថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០១៦។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន និស្សិតកម្ពុជាទាំង០៩រូបនោះ ដែល០១រូបមកពីភ្នំពេញ ០១រូប មកពីខេត្តតាកែវ និង០៧រូប មកពីខេត្តព្រះសីហនុ បានថ្លែងថា ពួកគេបាននិងកំពុងសិក្សាអស់រយៈពេល១១ខែមកហើយ ក្នុងរយៈពេលសិក្សា ០២ឆ្នាំ ០៦ខែ ដោយចាប់យកមុខវិជ្ជាទីផ្សារថ្នាក់បរិញ្ញាបត្ររង ហើយពួកគេបានទទួលអាហារូបករណ៍ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុដូចៗគ្នា។

narong-b-3

narong-b-2

narong-b-1