សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសំណេះសំណាលជាមួយសិស្ស “វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មេមត់ ” ខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះ បន្ទាប់ពីបានអញ្ជើញបង្សុកូលបញ្ជូនកុសលដល់កូនប្រុស ហ៊ុន កំសត់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំរួចហើយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនមេមត់ ស្ថិតនៅក្នុងភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗ និងចៅៗ សិស្សានុសិស្ស ជាពិសេស កំណើនសិស្សានុសិស្សជារៀងរាល់ឆ្នាំនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តព្រឹទ្ធបណ្ឌិតព្រមទាំងសប្បុរសជនបានសម្រេចផ្តល់ជូនបន្ថែមនូវអាគារសិក្សា ១ខ្នង កំពស់២ជាន់ មាន១៦បន្ទប់ និងសាងសង់ផ្ទះស្នាក់នៅរបស់សិស្ស ២ខ្នង កំពស់ ២ជាន់ មាន២៤ បន្ទប់។
សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ និងអំពើអបាយមុខគ្រប់យ៉ាង ហើយក្មួយៗនិងចៅៗត្រូវចងចាំថា សម្តេចតេជោទាំងទ្វេស្រឡាញ់ក្មួយៗ និងចៅៗគ្រប់ៗគ្នា ៕

15000223_1332994073409375_6687162064980175054_o

14991004_1332994206742695_1986604547415111365_o

14980564_1332994070076042_3900583600559346166_n

14976670_1332994183409364_6484241348571457395_o

15068528_1332994696742646_6081013581717915851_o

15025686_1332994196742696_9194473184808387856_o

15025675_1332994786742637_2856808051187058490_o

15025571_1332994830075966_4508741263696442187_o

15025390_1332994076742708_5990348011656707596_o

15025155_1332994980075951_1069969741430428004_o

15002460_1332994146742701_3977122392102463971_o

15002268_1332994113409371_1796599253515387476_o

15000256_1332994860075963_219748708863495824_o