លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី បានអញ្ជើញបើកសិក្ខាសាលា ស្តីពីកម្មវិធីអ្នកដឹកនាំស្រ្តីនៅអាស៊ីសម្រាប់កម្ពុជា


ព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអញ្ជើញបើកសិក្ខាសាលា ស្តីពីកម្មវិធីអ្នកដឹកនាំស្រ្តីនៅអាស៊ីសម្រាប់កម្ពុជា ក្រោមប្រធានបទហេតុអ្វីសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្រ្តីចាំបាច់សម្រាប់ការអភិវឌ្ឍនៅកម្ពុជា កម្មវិធីនេះរៀបចំដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយក្រសួងកិច្ចការនារី សមាសភាពចូលរួមជាថ្នាក់ដឹកនាំជាស្រ្តីចំនួន២៦រូប មកពី ក្រសួង ស្ថាប័នចំនួន១៨ កម្មវិធីនេះដំណើរការពីថ្ងៃទី២៥ ដល់២៨ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ។