ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចទទួលស្គាល់ជាផ្លូវការ នូវសសមាសភាព ក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចថ្មីមួយ ស្តីពីការទទួលស្គាល់ជាផ្លូវការ នូវសសមាសភាព ក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ នេះបើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន ទើបទទួលបាននៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ។

ក្រុមការងារទាំង១៣ ផ្នែកឯកជននៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន មានសមាសភាពដូចខាងក្រោម៖

ក៖ ក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ដែលមានលោកឧកញ៉ា ម៉ុង ឬទ្ធី ជាសហប្រធាន និងមានអនុប្រធា និងសមាជិក ១៣នាក់ផ្សេងទៀត។

ខ៖ ក្រុមការងារផ្នែកទេសចរណ៍ មានលោក លូ ម៉េង ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៧នាក់ផ្សេងទៀត។

គ៖ ក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា មានលោកឧកញ៉ា តែ តាំងប៉រ ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៤នាក់ផ្សេងទៀត។

ឃ៖ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និងអភិបាលកិច្ច ដែលមាន លោក ប្រេដតុន ស្ការ៉ូនី ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៩នាក់ផ្សេងទៀត។

ង៖ ក្រុមការងារផ្នែកសេវាកម្មធនាគារ និងហិរញ្ញវត្ថុ ដែលមានលោក អ៊ិន ចាន់នី ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៨នាក់ផ្សេងទៀត។

ច៖ ក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ មានឧកញ៉ា សូ ងួន ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៧នាក់ផ្សេងទៀត។

ឆ៖ ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចការសម្រួលពាណិជ្ជកម្ម មានលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៣នាក់ផ្សេងទៀត។

ជ៖ ក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈ ដែលមានលោកឧកញ៉ា ណាង សុធី ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៩នាក់ផ្សេងទៀត។

ឈ៖ ក្រុមការងារផ្នែកស្រូវអង្ករ មានលោក សុខ ពុទ្ធីវុធ ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១៥នាក់ផ្សេងទៀត។

ញ៖ ក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ មានលោកឧកញ៉ា អ៊ុន យុទ្ធី ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៤នាក់ផ្សេងទៀត។

ដ៖ ក្រុមការងារផ្នែកអប់រំ មានលោកបណ្ឌិត ហេង វ៉ាន់ដា ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក ១២នាក់ផ្សេងទៀត។

ឋ៖ ក្រុមការងារផ្នែកសុខាភិបាល មានលោកឧកញ៉ា តាន់ គឹមម៉េង ជាសហប្រធាន និងមានអនុប្រធាន និងសមាជិក១៣នាក់ផ្សេងទៀត។

ឌ៖ ក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ មានលោកឧកញ៉ា លី ហួរ ជាសហប្រធាន និងអនុប្រធាន និងសមាជិក២០នាក់ផ្សេងទៀត៕