នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ប្រារព្ធធ្វើទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ប្រារព្ធធ្វើទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ”។

ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ជុច ភឿង រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តមអភិបាលខេត្ត។

មានវត្តមាននាឱកាសនេះដែរមាន លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសសយក និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។