សមយុទ្ធនាគមាស២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន


សមយុទ្ធនាគមាស២០១៩ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន ត្រូវបានរៀបចំឡើងដើម្បីហ្វឹកហាត់រួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ លើកិច្ចការប្រឆាំងភេរវកម្ម និងជួយសង្គ្រោះមនុស្សធម៌ ដោយមិនមានចេតនាគំរាមកំហែងដល់ភាគីណានោះទេ។ សមយុទ្ធនេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ជាពិសេស លើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ពង្រឹងចំណងមិត្តភាព ជម្រុញការអភិវឌ្ឍនៃប្រទេសទាំងពីរ និងរួមចំណែករក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់។