ឯកឧត្តម អ៊ុក សុជាតិ និងឯកឧត្តម ម៉ៅ ធនិន បានអញ្ជើញជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ


ឯកឧត្តម អ៊ុក សុជាតិ រដ្ឋលេខាធិការ តំណាងលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតី ក្នុងទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” នៅបរិវេណបូរីវប្បធម៌កោះសំពៅមាស ដោយមានសមាជិក សមាជិកាចូលរួមជិត១ពាន់នាក់។

ឆ្លៀតក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ៅ ធនិន ក៏បានចុះសួរសុខទុក្ខ កម្មការិនីរោងចក្រកាត់ដេតៃអ៊ីហ្ស៊ី ដែលមានគ្រោះថ្នាក់ ក្នុងការបំពេញការងារ និងប្រជាពលរដ្ឋដែលរងគ្រោះដោយផ្ទុះគ្រាប់ ខណៈកំពុងភ្ជួររាស់ដី នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងបន្តចុះដោះស្រាយបញ្ហាប្រឈម ទៅតាមសំណូមពរប្រជាពលរដ្ឋ នៅសាលាខេត្តពោធិ៍សាត់ផងដែរ៕