សម្តេចប្រមុខរដ្ឋស្តីទី ទទួលសារតាំងពី លោកជំទាវ Ana Lucy Fentil Cabral Petersen


ព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០ នៅវិមានរដ្ឋចំការមន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ Ana Lucy Fentil Cabral Petersen ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចូលជូនសារតាំង និងសម្តែងការគួរសម ក្នុងឱកាសដែលលោកជំទាវ ត្រូវបានប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។