ពិធីផ្សព្វ ផ្សាយអនុសាន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី ការបញ្រ្ជាបយេនឌ័រក្នុងវិស័យទេសចរណ៍


នៅថ្ងៃពុធ ០៧ រោច ខែ ផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃ ទី២៧ ខែ មីនា ឆ្នាំ ២០១៩ នេះ មន្ទីរទេសចរណ៍ខេត្តព្រះវិហារ មានរៀបចំពិធីផ្សព្វ ផ្សាយអនុសាន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី ការបញ្រ្ជាបយេនឌ័រក្នុងវិស័យទេសចរណ៍ ក្រោមអធិ បតីភាពលោក ជំទាវ ហ៊ុន ដានី រដ្ឋលេខា ធិការក្រសួងទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម លី សារ៉ារិទ្ធ អភិបា លរង ខេត្តព្រះវិហារ និងមានការចូល រួមដោយលោកលោកស្រី ប្រធានម ន្ទីរអង្គភាពជុំវិិញខេត្ត មន្រ្តីរាជការកងកម្លាំង យុវជន ស.ស.យ.ក និងម្ចាស់ភោជនីយដ្ឋាននានាចូលរួមជាច្រើនផងដែរ ។