នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានមូលនិធិបាយ័ន បានអញ្ជើញទៅប្រគល់ផ្ទះទេវតាចំនួន ០៤ខ្នង ជូនទុរគតជន ចាស់ជរាគ្មានទីពឹង នៅខេត្តកំពង់ស្ពឺ។
១. ផ្ទះលេខ១៧៩ ប្រគល់ជូនលោកយាយ ជឹម មើ អាយុ៧១ឆ្នាំ រស់នៅភូមិទឹកលង១ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយលោក នុត តុន,លោក ជា ចាន់ដារ៉ា,លោកស្រី សារិន ដាលីន។
២. ផ្ទះលេខ១៨៣ ប្រគល់ជូនលោកយាយ សាប់ ម៉ាង អាយុ៨៤ឆ្នាំ រស់នៅភូមិទឹកលង២ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយលោកជំទាវ លីម ឈីវហូរ។
៣. ផ្ទះលេខ១៨២ ប្រគល់ជូនលោកយាយ មុត អាយុ៧៥ឆ្នាំ រស់នៅភូមិទឹកលង១ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយលោកជំទាវ លីម ឈីវហូរ។
៤. ផ្ទះលេខ១៨៤ ប្រគល់ជូនលោកយាយ យឹម លីមស្រី អាយុ៨៦ឆ្នាំ រស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាអំណោយលោកជំទាវ គឹម ហេង សុខផល។
ក្នុងឱកាសប្រគល់ផ្ទះចំនួន០៤ខ្នងនោះក្រុមការងារបានចែកអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនលោកតា លោកយាយ សិស្សានុសិស្ស, ជនពិការ រួមមានសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនផងដែរ៕