លោកជំទាវ មិថុនា បានអញ្ជើញជួបសំណេះសំណាល ជាមួយប្អូនៗកីឡាករបាល់ទាត់ U15 ខេត្តកោះកុង


ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព. ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩
លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយប្អូនៗកីឡាករបាល់ទាត់ U15 ខេត្តកោះកុង មុនចេញទៅប្រកួត។

លោកជំទាវអភិបាលខេត្ត សូមជូនពរប្អូនៗអោយទទួលបានជ័យជំនះក្នុងការប្រកួត និងប្រឹងប្រែងហ្វឹកហាត់ អោយបានទៀងទាត់តាមកាលកំណត់ របស់គ្រូបង្វឹកស្របតាមបច្ចេកទេស ថែមទាំងថែទាំសុខភាពអោយបានល្អ។