ឯកឧត្តម ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង ចុះធ្វើការពិនិត្យលើគម្រោងសាងសង់ប្រព័ន្ធប្រឡាយជើងក្អែប


នៅថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថៃ្ងទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ចាន់ សុីណាត បានដឹកនាំក្រុមការងារក្រសួង មន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង និងសកបទ ប្រព័ន្ធធារាសាស្រ្ត ត្រពាំងត្របែក ចុះធ្វើការពិនិត្យលើគម្រោងសាងសង់ប្រព័ន្ធប្រឡាយជើងក្អែបនាំទឹកបញ្ចូលដល់ស្រែក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តត្រពាំងត្របែក ស្ថិតក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ដែលកំពុងអនុវត្តន៏ដោយ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងសកបទនេះ។

ខេត្តកំពង់ឆ្នាំងត្រូវបានក្រុមជំនាញការប្រព័ន្ធប្រឡាយជើងក្អែបរបស់ក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុ ចាត់ថ្នាក់ជាខេត្តអនុវត្ត បានល្អទាំងលើការអនុវត្តបច្ចេកទេស និងរៀបចំឯកសារផែនការការងារ និងធ្វើកាទូរទាត់បិទបញ្ជីរគតិយុទ្ធ។

ឯកឧត្តមអនុរដ្ឋលេខា បានចាត់ការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីបច្ចេកទេស ក្រសួងធនធនទឹក និងឧតុនិយម ធ្វើការរៀបចំផែនការអភិវឌ្ឍន៍បន្ត និងធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តរបស់ខេត្តកំពង់ឆ្នាំង ដើម្បីធានាឲ្យការអនុវត្តន៍គម្រោងប្រព័ន្ធប្រឡាយជើងក្អែបទាំង ៥០ អនុគម្រោងបានប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និងមាននិរន្តរភាព។