ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីណែនាំដល់ប្រតិបត្តិករ ឬអ្នកទទួលការស្ថាបនា ជួសជុល កែលម្អ និងអ្នកថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យ ឲ្យគោរពលក្ខខណ្ឌទាំងលក្ខណៈ បច្ចេកទេស និងសុវត្ថិភាពចររាចរណ៍


ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីណែនាំដល់ប្រតិបត្តិករ ឬអ្នកទទួលការស្ថាបនា ជួសជុល កែលម្អ និងអ្នកថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសំណង់សិល្បការ្យ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ឲ្យគោរពលក្ខខណ្ឌទាំងលក្ខណៈ បច្ចេកទេស និងសុវត្ថិភាពចររាចរណ៍ ទាំងមុនសាងសង់ កំពុងសាងសង់ និងក្រោយសាងសង់រួច ។ សេចក្ដីណែនាំនេះត្រូវបានធ្វើការផ្សព្វផ្សាយជាសាធារណៈ នៅទីស្ដីការក្រសួង ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីកងកម្លាំងវិស្វកម្មក្រសួងការពារជាតិ កងកម្លាំងវិស្វកម្មក្រសួងមហាផ្ទៃ និងក្រុមហ៊ុនឯកជន នាព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ៕