ឯកឧត្តម អ៑ុក គង់ បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនា សម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា


នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អ៑ុក គង់ សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនា សម្ព័ន្ធ តួនាទី ភារកិច្ច និងដំណើរការនីតិកម្មរបស់ព្រឹទ្ធសភា ដល់សាស្រ្តាចារ្យ និស្សិតមកពីវិទ្យាស្ថានវ៉ាន់ដា ចំនួន១០៧នាក់ ដែលមកទស្សនកិច្ចសិក្សាស្វែងយល់អំពី តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា នៅសាលបណ្ណាល័យ វិមានព្រឹទ្ធសភា៕