គណៈចលនាមហាជនខេត្តមណ្ឌលគិរី (កម្ពុជា) និងខេត្តដាក់ណុង (វៀតណាម) បានជួបប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការ រយៈពេល ០១ឆ្នាំ


មណ្ឌលគិរី៖ គណៈចលនាមហាជនខេត្តមណ្ឌលគិរី (កម្ពុជា) និងគណៈចលនាមហាជនខេត្តដាក់ណុង (វៀតណាម) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការ រយៈពេល ០១ឆ្នាំ ឆ្នាំ២០១៨ និងលើកទិសដៅ ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ែន ង៉ុយ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត អនុប្រធានគណៈចលនាមហាជនខេត្ត និងជាប្រធានក្រមប្រឹក្សាខេត្តមណ្ឌលគិរី (កម្ពុជា) លោក លេ គីមហ៊ុយ ប្រធានគណៈចលនាមហាជនខេត្តដាក់ណុង គណបក្ស (វៀតណាម) ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត ប្រធានលេខាដ្ឋានគណៈចលនាមហាជនខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធនានា ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩។